ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក J.P Lee ប្រធានសភាពាណិជ្ជកម្មអន្តរជាតិហុងកុង ដើម្បីពិភាក្សា និងផ្សព្វផ្សាយជូនភាគីហុងកុងអំពីច្បាប់សំខាន់ៗ គោលនយោបាយអនុគ្រោះ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគបរទេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក J.P Lee ប្រធានសភាពាណិជ្ជកម្មអន្តរជាតិហុងកុង ដើម្បីពិភាក្សា និងផ្សព្វផ្សាយជូនភាគីហុងកុងអំពីច្បាប់សំខាន់ៗ គោលនយោបាយអនុគ្រោះ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគបរទេស។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តជួបជាមួយ លោកស្រី Karen TANG នាយកប្រតិបត្តិនៃមូលនិធិហុងកុងកាន់តែប្រសើរ (BHKF) ដោយមានការចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់ហុងកុង ដើម្បីពន្យល់អំពីច្បាប់ និងគោលនយោបាយគាំទ្រពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ រវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ឱ្យកាន់តែប្រសើរឡើង។  

(Hong Kong SAR, China): On the morning of Wednesday, 20 March 2024, His Excellency SOK Sopheak, Secretary of State of Commerce, and the high representative of Her Excellency CHAM Nimul, Minister of Commerce of Cambodia, met with Mr. J.P LEE, Chairman of the International Chamber of Commerce of Hong Kong, to discuss and convey Cambodia’s key laws and regulations, preferential policies, and other practical strategies rolled out by the RGC in enhancing trade and attracting foreign investments.

After this, His Excellency Secretary of State proceeded to another meeting with Mrs. Karen TANG, Executive Director of the Better Hong Kong Foundation (BHKF), and other mega companies’ executive directors of Hong Kong to give a clear picture of the trade and investment-promoting regulations and policies of Cambodia, all aimed at pushing Cambodia - Hong Kong SAR trade and investment linkages to a greater height.

https://s2.moc.gov.kh/mocspace/mocspace_1711336898355.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898624.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898616.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898689.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898801.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898764.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898659.jpg
https://s2.moc.gov.kh/mocspace/mocspace_1711336898756.jpg