(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ក្រុមហ៊ុន SCION GROUP Pte Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីអំពីគម្រោងវិនិយោគ ដែលក្រុមហ៊ុនមានបំណងចង់សហការ ដើម្បីបង្កើតសាលាបណ្តុះបណ្តាល ស្ដីពីការផ្តល់ការថែទាំ ការមើលថែ និងការបដិសណ្ឋារកិច្ចចំពោះមនុស្សដែលមានវ័យចំណាស់។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន SCION GROUP Pte Ltd គឺជាក្រុមហ៊ុនឯកជន លើកលែងពន្ធដោយភាគហ៊ុន នៅក្នុងប្រទេសសិង្ហបុរី ដែលបានដំណើរការអស់រយៈពេល ៣ឆ្នាំកន្លងមកហើយ ទៅលើការអភិវឌ្ឍន៍អចលនទ្រព្យនិងលំនៅដ្ឋាន ការគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម និងឧស្សាហកម្ម ជាសកម្មភាពបន្ទាប់បន្សំ។ នៅក្នុងនោះដែរ ក្រុមហ៊ុនក៏មានជាគម្រោង Ela World ដែលផ្ដោតទៅលើមនុស្សវ័យចំណាស់ផងដែរ។
(Phnom Penh): In the morning of Friday, 22 March 2024, at the Ministry of Commerce, His Excellecy REACH Ra, representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from SCION GROUP Pte LTD to discuss their investment plan in relation to training Cambodians interested in a career in the aging care and hospitality industry.
Scion Group is a Singapore-based private tax-exempt company that has been operating for 3 years, focusing on real estate and housing development, property management, commerce and industry as secondary activities. SCION Group one project is Ela World emphasis their activities with senior people.