ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះ នៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះ នៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់អំពីសារៈសំខាន់នៃបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

បន្ទាប់មកអង្គប្រជុំបានភាក្សាអំពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងការងារព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល និងអនុគណៈកម្មការតាមវិស័យ និង បញ្ហាផ្សេងៗ។

សូមជម្រាបជូនថា បន្ទាប់ពីទទួលបានការឯកភាពជាគោលការណ៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ រួចមក ប្រទេសកម្ពុជាបានដាក់បេក្ខភាពជាផ្លូវការ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

https://s2.moc.gov.kh/mocspace/mocspace_1711438747788.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438748181.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438748663.jpg
https://s2.moc.gov.kh/mocspace/mocspace_1711438748611.jpg