ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម In-Kyo CHEONG រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម In-Kyo CHEONG រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។  

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ និងផ្លាស់ប្តូរទស្សនៈគ្នាលើយន្តការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគដើម្បីជំរុញនិងទាក់ទាញសហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ព្រមទាំងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាពិសេសលើកំណើនជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងបានសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មការ ជំនាញនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ៕

His Excellency KEM Sithan, Acting Minister of Commerce, led the Ministry of Commerce’s delegation to have a bilateral meeting with His Excellency In-Kyo CHEONG, Minister for Trade of the Republic of Korea, and his delegates

...

(Phnom Penh): On the evening of Wednesday, 27 March 2024, at the Sofitel Phnom Penh Hotel, His Excellency KEM Sithan, Acting Minister of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, led the Ministry of Commerce’s delegation to have a bilateral meeting with His Excellency In-Kyo CHEONG, Minister for Trade of the Republic of Korea, and his delegates.

The purpose of this meeting is to discuss the progress of trade relations between Cambodia and the Republic of Korea and exchange views on mechanisms to strengthen bilateral trade and economic relations, especially trade and investment, in order to attract more business communities and Korean investors to invest in Cambodia, and to increase bilateral trade volume between the two countries.

During the meeting, both parties noted the progress of bilateral trade relations between Cambodia and the Republic of Korea, especially the positive growth of cooperation resulting from the Cambodia-Republic of Korea Free Trade Agreement, and expressed appreciation for the positive results of the meeting of the Committees established under the Cambodia-Republic of Korea Free Trade Agreement, which was held on March 26, 2024.

https://s2.moc.gov.kh/mocspace/mocspace_1711728457678.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728457862.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728457902.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481098.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481304.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728480935.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481624.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481530.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481650.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481785.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481642.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728481646.jpg