កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រព័ន្ធទូរស័ព្ទសាធារណៈ(Call Center)ប្រចាំខែ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រព័ន្ធ ទូរស័ព្ទសាធារណៈ(Call Center) ប្រចាំខែមីនា និងលើកទិសដៅការងារបន្ត របស់ក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋាន អគ្គាធិការ និងនាយកដ្ឋានពាក់ព័ន្ធ។ អង្គប្រជុំក៏បានពិភាក្សាទៅលើ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយពីក្រុមការងារ និងបានលើកទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ប្រព័ន្ធទូរស័ព្ទសាធារណៈនៃក្រសួងពាណិជ្ជកម្មផងដែរ។  

https://s2.moc.gov.kh/mocspace/mocspace_1711728676450.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676197.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676815.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676775.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676702.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676708.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676958.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676763.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728677092.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676834.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728677005.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728677033.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676868.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676849.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728676821.jpg