លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Alissar Chaker នាយិការប្រចាំប្រទេស យូអិនឌីភីប្រចាំកម្ពុជា (UNDP Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Alissar Chaker នាយិការប្រចាំប្រទេស យូអិនឌីភីប្រចាំកម្ពុជា (UNDP Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ ៣ សំខាន់ៗ រួមមាន៖ ១) កិច្ចសហប្រតិបត្តិការនៅក្នុងកម្មវិធីការងាររបស់ UNDP Cambodia ២០២៤-២០២៨, ២) ការពង្រីកភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ការពន្លឿនដើម្បីបញ្ចប់ការសិក្សាការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) និង ៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងការចូលរួមក្នុងការបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅកាន់ ២០៣០ និងគោលនយោបាយពាណិជ្ជកម្មឌីជីថល។

ក្នុងឱកាសនោះ ក្រសួងពាណិជ្ជកម្មកម្ពុជា និង UNDP Cambodia បានបញ្ជាក់ពីជំហរយ៉ាងមុតមាំក្នុងការបន្តសហការគ្នានាពេលខាងមុខ។  

(Phnom Penh): On the morning of Monday, 1 April 2024, at the Ministry of Commerce of Cambodia, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. Alissar Chaker, Resident Representative of UNDP Cambodia, to discuss the possibility of potential cooperation in Country Program 2024-2028, expand strategic partnerships for accelerating LDC graduation, economic diversification, e-commerce, and the digital economy, and engage in the formulation of the Cambodia Trade Policy Framework: Towards 2030 and Digital Trade Policy.

On that occasion, the Ministry of Commerce, Cambodia, and the UNDP Cambodia confirmed a firm position to work collaboratively in the near future.

https://s2.moc.gov.kh/mocspace/mocspace_1712042665049.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665369.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665692.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665778.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665716.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665733.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665737.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665688.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665933.jpg
https://s2.moc.gov.kh/mocspace/mocspace_1712042665764.jpg