(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានដឹកនាំដំណើរការកិច្ចសម្ភាស របស់គណៈកម្មាការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់មុខដំណែងនៅទំនេរ ដើម្បីជ្រើសរើសបេក្ខភាពសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យជាអតីតចៅក្រមចំនួន ១រូប និងអ្នកមានចំណេះដឹងនិងបទពិសោធន៍ផ្នែកសេដ្ឋកិច្ចចំនួន ១រូប។
ក្នុងកម្មវិធីកិច្ចសម្ភាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក គ.ប.ក. ដែលមានតួនាទីជាគណៈកម្មការវាយតម្លៃលើការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់មុខដំណែងនៅទំនេរ និងមានការចូលរួមសម្របសម្រួលដំណើរការកិច្ចសម្ភាសដោយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋានរបស់ គ.ប.ក.។
សូមបញ្ជាក់ផងដែរថា លទ្ធផលនៃកិច្ចសម្ភាសនាថ្ងៃនេះ នឹងផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម និងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋានរបស់ គ.ប.ក.៕
---
Her Excellency CHAM Nimul spearheaded the interview proceedings of the Committee for the Selection of CCC Independent Member Vacancies for the positions of Former Judge and Economist
…
(Phom Penh): On the morning of Monday, 01 April 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, and the Chairperson of the Cambodia Competition Commission (CCC) spearheaded the interview proceedings of the Committee for the Selection of CCC Independent Member Vacancies for the positions of Former Judge and Economist.
The interview session was also attended by Excellency members of the CCC, including the Permanent Vice Chair, Vice Chair, and other Independent Members, constituting the Committee for the Selection of CCC Independent Member Vacancies, with facilitation and coordination by the CCF Directorate-General (Secretariat of the CCC).
It is noteworthy that the result of today's interview will be published on the official Facebook page and website of the Ministry of Commerce and the CCF Directorate General (Secretariat of the CCC).