លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនានា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនានា” ក្នុងគោលបំណងជំរុញ ពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញអំពីស្តង់ដាគុណភាព តាមតម្រូវការរបស់ផ្សារទំនើបនានា និងលក្ខខណ្ឌមួយចំនួន ដើម្បីផ្សារទំនើបអាចទទួលយកបាន។  

កិច្ចប្រជុំនេះ គឺជាជំហានដំបូង ដែលត្រូវការវត្តមានចូលរួមពី តំណាងសហគ្រាសស្វាយចន្ទីកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍អំពីការផលិត និងការលក់នៅលើទីផ្សារក្នុងស្រុក ព្រមទាំងលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានណែនាំដល់សហគ្រាសស្វាយចន្ទីត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកែច្នៃគ្រាប់ស្វាយចន្ទី ប្រកបដោយស្តង់ដារគុណភាព និងការវេចខ្ចប់ឱ្យកាន់តែទាក់ទាញ ដើម្បីបង្កើន និងស្វែរកទីផ្សារក្នុងស្រុក តាមរយៈការដាក់លក់នៅតាមបណ្តាផ្សារទំនើប ម៉ាត និងហាងលក់គ្រឿងទេសនៅកម្ពុជា។

Her Excellency TOR Pila, Secretary of State of Commerce, chaired a meeting on Processed Cashew nut sale into supermarkets

(Phnom Penh): On the afternoon of Thursday, 28 March 2024, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting on “Processed Cashew Nut Sale into Supermarkets” to strengthen the review and verification of quality standards according to the needs of supermarkets and some conditions to be acceptable for supermarkets.

This meeting is the first step that requires the representatives of Cambodian cashew nut enterprises to share experiences on production and sales in the local market, as well as raise challenges related to the cashew nut sector.

Moreover, the Secretary of State advised cashew nut enterprises to pay more attention to the processing of cashew nut with quality standards and more attractive packaging to increase and access the local market by selling in supermarkets, marts, and grocery stores in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1712043671281.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671744.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671258.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671729.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671717.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671549.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671644.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043671776.jpg