(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក TAO Guangyao ប្រធានក្រុមហ៊ុនហួវៃ តំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ឡាវ វៀតណាម និងជានាយកប្រតិបត្តិក្រុមហ៊ុនហួវៃកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្ដិការនាពេលកន្លងមក និងផែនការនៃកិច្ចសហប្រតិបតិ្ដការនាពេលអនាគត។
នៅក្នុងជំនួបនេះ លោក TAO Guangyao បានធ្វើការណែនាំខ្លួនក្នុងនាមជានាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុនហួវៃកម្ពុជា និងជាប្រធានក្រុមហ៊ុនហួវៃ តំបន់អាស៊ីអាគ្នេយ៍ កម្ពុជា វៀតណាម ឡាវ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្មដែលបានបន្តគាំទ្រកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន និងបានសុំអនុសាសន៍ណែនាំមួយចំនួនពីលោកជំទាវរដ្ឋមន្ត្រី។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយកប្រតិបត្តិថ្មី ព្រមទាំងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ជាពិសេសនៅក្នុងឌីជីថលនីយកម្មនៅកម្ពុជា។
Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. TAO Guangyao, President of Huawei, Southeast Asia Multi Country Management (Cambodia, Laos, Vietnam), and CEO of Huawei Cambodia, and colleagues.
...
(Phnom Penh): On the afternoon of Tuesday, April 2, 2024, at the Ministry of Commerce, Her Excellency CHAM Nimul,Minister of Commerce, received a courtesy call from Mr. TAO Guangyao, President of Huawei, Southeast Asia Multi Country Management (Cambodia, Laos, Vietnam), and CEO of Huawei Cambodia and colleagues to discuss work on past cooperation and plans for future cooperation.
On that occasion, Mr. TAO Guangyao introduced himself as the new CEO of Huawei Cambodia, President of Huawei, Southeast Asia Multi Country Management (Cambodia, Laos, Vietnam), and expressed his gratitude for the ongoing support and some recommendations from Her Excellency Minister.
In response, Her Excellency Minister warmly congrats welcomed the company and provided some recommendations to continue to strengthen cooperation in the field of trade, particularly in digitalization in Cambodia.