ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារ Task Force សម្រាប់រៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារ Task Force សម្រាប់រៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន UNDP, CIRD, HEKS, GIZ, CIAT and CAPRED និង តំណាងតួអង្គខ្សែច្រវាក់តម្លៃដំឡូងមីមួយចំនួនទៀត។  

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពី១.ដំណើរការ វិធីសាស្រ្ត និងផែនការការងារក្នុងការ រៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ២.ពិភាក្សាអំពីតួនាទី ភារកិច្ចរបស់ក្រុមការងារ Task Force រៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ដើម្បីឈានដល់ការបង្កើតសហព័ន្ធដំឡូងមីកម្ពុជាជាផ្លូវការ។

---

(Phnom Penh): On the afternoon of Thursday, 4 April 2024, at the Ministry of Commerce, His Excellency VAR Rothsan, Secretary of State of the Ministry of Commerce, chaired a meeting on the establishment of the Task Force for the Establishment of the Cassava Federation of Cambodia, with participating of the leaders and technical officials of the Ministry of Commerce, representatives of the Ministry of Industry, Science, Technology, and Innovation, representatives of the Ministry of Agriculture, Forestry and Fisheries, representatives of NGOs and development partners including UNDP, CIRD, HEKS, GIZ, CIAT and CAPRED, representatives of Value Chain Actors of the Cassava sector.

The purpose of the meeting was to discuss: 1. To discuss the process, methods, and work plan for the establishment of the Cassava Federation of Cambodia. 2. To discuss the roles and responsibilities of the Task Force to establish the Cassava Federation of Cambodia to reach the official establishment of the Cassava Federation of Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1712464064458.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464063611.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464063793.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464064496.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464064478.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464063940.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464064410.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464064405.jpg
https://s2.moc.gov.kh/mocspace/mocspace_1712464074127.jpg