(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឺព្រឺមៀរសេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ “ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម លោក នង សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA CAMBODIA) ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA CAMBODIA) ចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើង ដែលនេះបានបង្ហាញឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជឿជាក់របស់វិស័យឯកជនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រដំឡើងរថយន្តម៉ាក Ford Ranger និង Ford Everest នៅក្នុងខេត្តពោធិ៍សាត់ ដែលបានផ្ដល់ឱកាសការងារចំនួនជាង ៤.២០០ កន្លែងជូនដល់ប្រជាពលរដ្ឋកម្ពុជា។
ថ្លែងក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត ដែលមានជាអាទិ៍៖ ១. ការបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ការទប់ស្កាត់រាល់ប្រតិបត្តិការ និងសកម្មភាពធុរកិច្ចទាំងទ្បាយដែលរារាំង រឹតត្បិត ឬ បង្ខូចដល់ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌ ២. ការបន្តពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងទ្រព្យសម្បត្តិឯកជនស្របច្បាប់ ដើម្បីលើកកម្ពស់ការបង្កើតផលិតផល និងសេវាកម្មថ្មីៗ ការច្នៃប្រឌិត និងនវានុវត្ត ក្នុងគោលបំណងធានាឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារ ៣. ការបន្តរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពពីនិន្នាការកើនទ្បើងជាខ្លាំងនូវតម្រូវការថាមពលកកើតទ្បើងវិញ និងការប្រើប្រាស់រថយន្តអគ្គីសនី ដែលក្នុងនោះការសម្លឹងឃើញនូវទីផ្សារសម្រាប់យានយន្តអគ្គីសនី (Electric Vehicles) ដែលនឹងផ្តល់ផលប្រយោជន៍ដ៏សំខាន់ដល់ប្រជាពលរដ្ឋកម្ពុជា រួមមានការកាត់បន្ថយថ្លៃចំណាយ ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការកាត់បន្ថយផ្សែងឧស្ម័នពុល ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនភាពស្អាតនៃបរិស្ថានជាដើម៕
Her excellency Chom Nimal, Minister of Trade, invited to the opening ceremony of "Turkey Trade Fair and Business Partner of AMA Cambodia. A”
(Phnom Penh): In the morning of Monday, April 9, 2024, at the Premier Center, Sen Sok, her excellency Chom Nimal, Minister of Trade, invited as a guest in the opening ceremony of "Turkey Exhibition and Trade Partner of M A Cambodia Company. A" present invitation from His Excellency W. Patrick Murphy, United States Ambassador to the Kingdom of Cambodia, His Excellency, the leadership of the Ministry of Commerce, Mr. Nong Sang, CEO of RMA Cambodia (RMA CAMBODIA), as well as representatives of ministries-institutions, private sector, national and international guests.
As a beginning, the Minister expressed her gratitude to RMA Cambodia (RMA CAMBODIA) for organizing this important exhibition event, which reflects the confidence of the private sector in investing in Cambodia, especially the establishment of Ford Ranger and Ford Everest car factory in Pursat province, which has given more than 4 job opportunities. 200 places for Cambodia citizens.
speaking in speech, the Minister has emphasized the attention of the Ministry of Trade in improving the environment, economy and investment in Cambodia, which are: 1. Continuing to enhance the effectiveness of the enforcement of Competition Law, Consumer Protection Act and Public Compliance Letter, disruption of all transactions and economic activities that impede, restrict or undermine fair and fair competition,2. Continuing to strengthen the protection of intellectual property and legal private property to promote the creation of new products and services, innovations and innovations in order to ensure competition in the 3 market. Continuing preparation and amendment of laws and letters of opinion, facilitate economic and investment, and strengthen Cambodia's competitiveness on the international stage.
Before the end, the Minister encouraged the investors to embrace the evolution of the sharply increasing trend of renewable energy demand and the use of electric vehicles, in which the market for electric vehicles will provide significant benefits to Cambodians, including reducing costs, increasing energy efficiency, and reducing toxic fumes. Which will contribute significantly to improving the cleanliness of the environment etc#MoC2024