(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានដឹកនាំកិច្ចប្រជុំលើកទី១ ស្តីពីការពិភាក្សា និងការណែនាំពីសមាសភាពក្នុងប្រកាសស្តីពីការកែសម្រួល សមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១. ការណែនាំពីសមាសភាពក្នុងប្រកាសស្តីពីការកែសម្រួលសមាសភាពគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) និង ២. ការពិភាក្សា និងការរៀបចំផែនការសកម្មភាពដែលត្រូវអនុវត្ត។
ជាលទ្ធផល អង្គប្រជុំបានសម្រេចរួមមាន ១. ការបង្កើតក្រុមតេឡេក្រាមរបស់គណៈកម្មការ SDC ដើម្បីចែករំលែកព័ត៌មាន និងកិច្ចការងារត្រូវអនុវត្តបន្ត ២. ការរៀបចំតាក់តែងផែនការអនុសកម្មភាពរបស់គណៈកម្មការ SDC ៣. ពិភាក្សារៀបចំសេចក្តីព្រាងគោលនយោបាយសូត្រ ៤. រៀបចំជាឯកសារទស្សនទានក្នុងការរៀបចំវេទិកាពិគ្រោះយោបល់សូត្រថ្នាក់ជាតិ ដើម្បីឱ្យអ្នកពាក់ព័ន្ធវិស័យសូត្រចូលរួមចែករំលែកនូវបទពិសោធន៍និងបញ្ហាប្រឈមតាមផ្នែកនីមួយៗ។
Her Excellency CHAM Nimul, Minister of Commerce and Chairperson of the Cambodia Silk Sector Promotion and Development Committee (SDC), chaired the first meeting on the discussion and introduction of the Prakas on the revision of the Cambodia Silk Sector Promotion and Development Committee.
…
(Phnom Penh): On the afternoon of Monday, 8 April 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Chairperson of the Cambodia Silk Sector Promotion and Development Committee (SDC), chaired the first meeting on the discussion and introduction of the Prakas on the revision of the Cambodia Silk Sector Promotion and Development Committee, with participants from Vice Chairmen, Members of the Committee from various inter-ministerial, institutions, and relevant officials.
The objectives of this meeting are: 1. to introduce the members of Prakas on the revision of the Cambodia Silk Sector Promotion and Development Committee; 2. to discuss the activities to be implemented under the Cambodia Silk Sector Promotion and Development Committee.
As a result, the meeting decided to conclude as follows: 1. Establish the SDC Telegram Group to share information and activities to be implemented. 2. Preparation of the SDC Sub-Activities Plan 3. Discuss and prepare the draft of the national silk policy. 4. Prepare a concept note for a national silk consultation forum to share experiences and challenge Encountered within the silk sector.