(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលទានអាហារការងារពេលព្រឹកជាមួយសភាពាណិជ្ជកម្មបរទេសនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកពីសមិទ្ធផលការងារសម្រេចបានកន្លងមករបស់ក្រសួងពាណិជ្ជកម្ម លើការផ្តល់សេវាសាធារណៈនានា នៅក្នុងការគាំទ្រដល់វិស័យឯកជន ព្រមទាំងទទួលស្តាប់ពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច-ពាណិជ្ជកម្ម ដើម្បីដាក់ចេញនូវវិធានការឆ្លើយតបដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
(Phnom Penh): On the morning of Tuesday, 9 April 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, had a working breakfast with foreign chambers of commerce in Cambodia, with participation from the Excellencies and officials of the Ministry of Commerce.
The Working Breakfast aims to share the Ministry of Commerce's achievements in providing public services to support the private sector, as well as to listen to private sector challenges and suggestions for improving Cambodia's business environment in order to impose effective and efficient measures to address those challenges.