(ទីក្រុងជឹងចូវ)៖ នាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងជឹងចូវ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងព្រះរាជណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយខេត្តហឺណាន។
នៅក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Sun Jinglin អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហឺណាន និង លោក Zhang Peixian អនុប្រធានក្រុមហ៊ុន Henan Agriculture Investment Group Co., Ltd. បន្ទាប់មក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម He Xiong លេខារងបក្សកម្មុយនីស្តចិននៃទីក្រុងជឹងចូវ និងជាអភិបាលទីក្រុងជឹងចូវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងជំរុញការវិនិយោគដើម្បីនាំចេញកសិផលនិងផលិតផលសក្ដានុពលកម្ពុជាទៅកាន់ខេត្តហឺណាន។ ដោយឡែក ក្នុងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមប្រតិភូ ក៏បានធ្វើទស្សនកិច្ចនៅទីផ្សារបោះដុំធំជាងគេនៅខេត្តហឺណាន ដែលមានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងផលិតផលចម្រុះជាច្រើនមុខ ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Henan Agriculture Investment Group Co., Ltd. និងក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Trade Co., Ltd. គឺជាក្រុមហ៊ុនចែកចាយផលិតផលកសិកម្មធំជាងគេ នៅខេត្តហឺណាន ហើយភាគីក្រុមហ៊ុនខាងលើនឹងមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគ នាំចេញផលិតផល កសិកម្ម និងផលិតផលកសិកម្មកែច្នៃពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ផងដែរ។
(Zhengzhou): On 7-8 April 2024, His Excellency KAO Kosal, Delegate of the Royal Government of Cambodia in charge as Director General of the General Directorate of Trade Promotion, visited Zhengzhou, Henan Province, People's Republic of China, in order to expand trade promotion cooperation between the Kingdom of Cambodia and the People's Republic of China, especially with Henan Province.
On 7 April 2024, His Excellency met with Mr. Sun Jinglin, Deputy Director of the Henan Provincial Department of Commerce, and Mr. Zhang Peixian, Deputy General Manager of Henan Agriculture Investment Group Co., Ltd. Then, His Excellency delegation also met with His Excellency He Xiong, Deputy Secretary of the Communist Party of China Zhengzhou Municipal Committee and Mayor of Zhengzhou City, to promote cooperation, trade and investment to export Cambodian agricultural products and potential products to Henan Province. On 8 April 2024, His Excellency delegation also visited the largest wholesale market in Henan Province, which sells agricultural products, vegetables, fruits, and a variety of other products.
Be note that, Henan Agriculture Investment Group Co., Ltd. and Zhengzhou Chen’s Sun Fruit and Vegetable Trade Co., Ltd. are the largest distributors of agricultural products in Henan Province, and they will be visiting Cambodia soon to explore the possibility of investing in the export of agricultural products and processed agricultural products from Cambodia to the Chinese market.