(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
២- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
៣- របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
៤- ពិនិត្យ វាយតម្លៃ និងផ្តល់មតិណែនាំលើការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម
៥- បញ្ហាផ្សេងៗ។
Excellency KEM Sithan, Permanent Secretary of State of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 18 April 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director general, director of departments, director of provincial departments, and other officials.
The weekly meeting was held under the following agendas:
1. Brief Report of the General Directorate of Domestic Trade
2. Brief Report of the General Directorate of International Trade
3. Brief Report of the General Directorate of Trade Services
4. Review on public administration reform of the Ministry of Commerce
5. Other matters.