(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈចំនួន ៥ គម្រោង ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដេញថ្លៃ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមកាលបរិច្ឆេទកំណត់ ក្នុងគោលបំណងបើកឯកសារដេញថ្លៃចំនួន ៥ គម្រោងដូចខាងក្រោម៖
១. ការផ្គត់ផ្គង់ប្រេងឥន្ធនៈ
២. ការផ្គត់ផ្គង់ភេសជ្ជៈសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ
៣. ការបោះពុម្ពវិក្កយបត្រ វិញ្ញាបនបត្រ កំណត់ត្រាបណ្ណពិន័យ និងសម្ភារៈការិយាល័យ
៤. ការជួសជុលឃ្លាំងស្តុកទំនិញក្រសួង មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.
៥. ការជួសជុលម៉ាស៊ីនត្រជាក់ និងបណ្តាញផ្សេងៗ។