(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធានគណៈកម្មាធិការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ជាមួយ ឯកឧត្តម Liao Pinhu អភិបាលរងនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក-លោកស្រី ដែលជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិក-សមាជិកា របស់ក្រុមការងារនៃគណៈកម្មាធិការចម្រុះរបស់កម្ពុជា និងចិន ជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមការងារទាំងពីរ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងនៅព្រះរាជាណាចក្រកម្ពុជា។
---
His Excellency SEANG Thay, Secretary of State of Commerce, co-chaired the first meeting of the Cambodia-China Joint Industrial Park Construction Committee via Online.
...
(Phnom Penh): On the afternoon of Thursday, 18 April 2024, at the Ministry of Commerce, His Excellency SEANG Thay, Secretary of State of Commerce and Co-Chairman of the Cambodia-China Joint Industrial Park Construction Committee, High Representative of Her Excellency CHAM Nimul, Minister of Commerce, co-chaired the first meeting of the Cambodia-China Joint Industrial Park Construction Committee with His Excellency Liao Pinhu, Vice Governor of the Guangxi Zhuang Autonomous Region, People's Republic of China, with the participation of His Excellencies Vice Chairman, secretariate and members of this committee.
The purpose of this first meeting is to introduce the members of the working group and to discuss the cooperation to promote the construction of the Cambodia-China Industrial Park both in the Guangxi Zhuang Autonomous Region and the Kingdom of Cambodia.