(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Sun Shougang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះភាគីចិនក៏បានគាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលខេត្តហឺណាន បានផ្តោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ ផងដែរ៕
---
His Excellency KEM Sithan, Permanent Secretary of State of Commerce, had a discussion with a delegation from Henan Province, People's Republic of China.
...
(Phnom Penh): On the morning of Monday, 22 April 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from a delegation from Henan Province, People's Republic of China, led by His Excellency Sun Shougang, Member of the Standing Committee of the Henan Provincial Committee of the Communist Party of China (CPC), Executive Vice-Governor of the People’s Government of Henan Province, with the participation of the MoC's leaders and officials.
The purpose of this meeting is to strengthen and expand economic and trade cooperation between Cambodia and China. In addition, the Chinese side also supported and promoted the construction of the Cambodia-China Industrial Park as Henan Province, focusing on the grain industry.