លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម តំណាងដ៌ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម(២០២៤-២០២៨)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម តំណាងដ៌ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម(២០២៤-២០២៨) ដែលមានវត្តមានអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សមាជិក-សមាជិកានៃលេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងពាណិជកម្ម និងទីប្រឹក្សានៃគម្រោង GIZ។  

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្រោមរបៀបវារៈ រួមមាន៖

១-ដំណើរការកែសម្រួលនៃផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ(២០២១-២០២៥)

២-កិច្ចពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រថ្មី (២០២៤-២០២៨)

៣-មតិបូកសរុប៕

- - -

(Phnom Penh): On the afternoon of Tuesday, 22 April 2024, Her Excellency SEREI Borapich, Secretary of State of Commerce, Leader of the Gender Working Group of the Ministry of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting to review and discuss the Ministry of Commerce's Gender Mainstreaming Strategic Plan (2024-2028). In attendance at this substantial discussion were the Under Secretary of State, Working Group members, and the GIZ consultant.

The deliberation meeting was held Under the following agendas:

1- The process of revision of the Gender Mainstreaming Strategic Plan (2021-2025)

2- The discussion regarding the new strategy plan (2024-2028)

3- Concluding remarks

https://s2.moc.gov.kh/mocspace/mocspace_1713951197719.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951197231.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951197611.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951201007.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951198109.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951198530.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951198334.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951199777.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951202048.jpg
https://s2.moc.gov.kh/mocspace/mocspace_1713951198631.jpg