(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការណៈរដ្ឋមន្ត្រី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការ ត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកដែលដឹកនាំដោយ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ អង្គប្រជុំបានពិភាក្សា និងឯកភាពលើការកែសម្រួលសេចក្ដីព្រាងសេចក្ដីសម្រេចនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវទាំងទម្រង់ ខ្លឹមសារ ពាក្យបច្ចេកទេស និងអក្ខរាវិរុទ្ធ។