(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកជំនួបជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី សម្រាប់គម្រោងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម គណៈប្រតិភូមន្ទីរពាណិជ្ជកម្មតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវិនិយោគិន និងធុរជនកម្ពុជា និងចិន។
គោលបំណងនៃជំនួបនេះគឺដើម្បីផ្សព្វផ្សាយអំពីគម្រោងដ៏សំខាន់របស់សួនឧស្សាហកម្មកម្ពុជា-ចិន និងទាក់ទាញ ចំណាប់អារម្មណ៍ពីវិនិយោគិន ធុរជនកម្ពុជា ចិន និងពីបរទេស សម្រាប់ស្វែងយល់ពីឱកាសវិនិយោគក្នុងសួនឧស្សាហកម្ម ទាំងនៅតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ៕
---
His Excellency SEANG Thay, Secretary of State of Commerce, presided over the bilateral trade and investment promotion meeting for the Cambodia-China Industrial Park
---
(Phnom Penh) - On the morning of April 24, 2024, at the Sokha Phnom Penh Hotel, His Excellency SEANG Thay, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, presided over the bilateral trade and investment promotion meeting for the Cambodia-China Industrial Park with the participation of leaders from the General Directorate of Trade Promotion, delegations of the Department of Commerce of the Guangxi Zhuang Autonomous Region, the People's Republic of China, representatives and members of the Cambodian Chamber of Commerce, as well as Cambodian and Chinese investors and businessmen.
The purpose of this meeting is to promote the important projects of the Cambodia-China Industrial Park and attract the attention of Cambodian, Chinese, and foreign businessmen as well as investors to explore investment opportunities in the industrial park in both the Guangxi Zhuang Autonomous Region, the People's Republic of China, and the Kingdom of Cambodia.
This event also featured presentations from guest speakers from the Ministry of Agriculture, Forestry and Fisheries (MAFF) and the Council for the Development of Cambodia (CDC).