(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃលេខាធិការដ្ឋាន ពិព័រណ៍ចិន-អាស៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក LIANG Yiguang អគ្គលេខាធិការរងលេខាធិការដ្ឋាន ពិព័រណ៍ចិន-អាស៊ាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាច្រើនរូប។
គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណានីង ប្រទេសចិន នាពេលខាងមុខ៕
---
His Excellency LIM Lork Piseth, Secretary of State of Commerce, received a courtesy called with a delegation of China-ASEAN Expo Secretariat, People's Republic of China.
...
(Phnom Penh): On the afternoon of Thursday, 25 April 2024, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from delegation of China-ASEAN Expo Secretariat, People's Republic of China, led by Mr. Liang Yiguang Deputy Secretary-General China-ASEAN Expo Secretariat, with the participation of the MoC's leaders officials and representative from The Council for the Development of Cambodia.
The purpose of this meeting is to deeply discuss about the upcoming 21st China-ASEAN Expo 2024 which will be held from 24-28 September 2024 in Nanning, China.