(កណ្តាល)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអញ្ជើញជា អធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ផេង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកស្រុកពញាឮ ព្រមទាំងអាជីវករ ផលិតករ និងជាងចម្លាក់ប្រាក់ស្ពាន់ជាច្រើនរូប។
ជាលទ្ធផលនៃការបោះឆ្នោតនេះ មានបេក្ខជនចំនួន ១៣រូប បានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលក្នុងនោះ លោកស្រី ចាប សម្បត្តិ បានជាប់ឆ្នោត ជាប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល។
---
(Kandal province): On the morning of Monday, 29 April 2024, His Excellency REACH Ra Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, presided over the election of the composition of the executive committee of the Kandal Silver-Copper Engraving Producer Association. The meeting was attended by His Excellency VAR Roth San, Secretary of State of the Ministry of Commerce, His Excellency BUN Pheng, Deputy Governor of Kandal Province, MoC’s leaders and technical officers, the Provincial Department of Commerce, and relevant Provincial Departments in Kandal province, local authorities in Ponhea Leu district, Traders, and producers of Silver-Copper Engraving.
Consequently, there were 13 Candidates elected as members of the executive committee, and Mrs. CHAP Sambath was elected as the president of the Kandal Silver-Copper Engraving Producer Association.