(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពការងារ ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នាស្តីពីវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ដែលកិច្ចប្រជុំនេះមានតំណាងចូលរួមពីអន្តរក្រសួង-ស្ថាប័នសំខាន់ៗ សរុបប្រមាណ ៤០រូប មកពីស្ថាប័នដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និយ័តករមូលបត្រកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
(Phnom Penh): On the morning of Monday, 29 April 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of commerce, led an inter-ministerial meeting to discuss and review the work progress under the framework of the Memorandum of Understanding on Joint Trade and Investment Forum between Cambodia and the UK, in which there are about 40 participants including representatives from relevant ministries such as Ministry of Economic and Finance, Ministry of Interior, Ministry of Foreign Affairs and International Cooperation, Ministry of Justice, Ministry of Labour and Vocational Training, Ministry of Health, National Bank of Cambodia, General Department of Taxation, Securities and Exchange Regulator of Cambodia, Insurance Regulator of Cambodia, and Bar Association of the Kingdom of Cambodia.