(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសភាពាណិជ្ជកម្មថ្មីលើកទី២ តាមរយៈប្រព័ន្ធវីដេអូ Zoom Conference ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធាន និងសមាជិកសភាពាណិជ្ជកម្មខេត្តបាត់ដំបង ពោធិ៍សាត់ កោះកុង តាកែវ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ស្ពឺ ប៉ៃលិន មណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី មណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលពីសភាពាណិជ្ជកម្មតាមបណ្តារាជធានី-ខេត្ត ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់សភាពាណិជ្ជកម្មថ្មី ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របទៅនឹងស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងការវិវត្តនៃបរិយាកាសធុរកិច្ចពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។
---
(Phnom Penh): On the morning of Tuesday, 30 April 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, chaired the second consultation meeting and collected input for a new draft law on the Chamber of Commerce via Zoom Video Conference, with the participation of Excellencies and technical Officials of the Ministry of Commerce, President and members of Battambang Chamber of Commerce, Pursat Chamber of Commerce, Kohkong Chamber of Commerce, Sihanoukville Chamber of Commerce, Tboung Khmom Chamber of Commerce, Kampong Speu Chamber of Commerce, Pailin Chamber of Commerce, Takeo Chamber of Commerce, Kratie-Steung Treng-Ratanakiri Chamber of Commerce, Siem Reap-Odormeanchey Chamber of Commerce, Kampong Cham- Mondulkiri Chamber of Commerce, and Kampong Thom-Preah Vihear Chamber of Commerce.
The purpose of this meeting is to consult and collect input from the Provincial Chambers of Commerce to prepare a comprehensive new draft law of the Chamber of Commerce in line with socio-economic development and the evolution of the current business environment.