ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមធ្វើជាគណៈអធិបតីក្នុ្ងងវគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ នៅទីស្តីការក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញដែលប្រព្រឹត្តទៅចាប់ថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៥នាក់ មកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។  

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពជូនមន្រ្តី រាជការក្រសួងពាណិជ្ជកម្មឱ្យស្របតាមតម្រូវការក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសឆ្លើយតាមទៅតាមតម្រូវការរបស់តំបន់សេដ្ឋកិច្ចពិសេស ដែលទាមទារនូវការអភិវន្ឍធនធានមនុស្សបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមធ្វើជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីនេះ និងបានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មួយចំនួន ដូចជា៖ ការងារពាណិជ្ជកម្មអន្តរជាតិនិងការបើកច្រកទីផ្សារ ការងារកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការរៀបចំគោលនយោបាយ ការលើកកម្ពស់សេវាសាធារណៈ ការធ្វើឌីជីថលូបនីយកម្ម និងការងារផ្តល់សេវាសាធារណៈផ្សេងទៀត រួមមាន៖ (១) ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល (២) ការងារចុះបញ្ជីពាណិជ្ជកម្ម (៣) ការចុះបញ្ជីកម្មសិទ្ធិបញ្ញា (ម៉ាក)។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ ក្នុងការខិតខំរៀនសូត្រពីវាគ្មិនទាំងអស់ ទាំងចំណេះដឹងបច្ចេកទេសថ្មីៗ និងបទពិសោធន៍ការងារផ្ទាល់កន្លងមក ដើម្បីជាពុទ្ធិសម្រាប់យកទៅចែករំលែក និងប្រើប្រាស់ក្នុងនាយកដ្ឋានរៀងៗខ្លួន ហើយវគ្គបណ្តុះបណ្តាលខាងលើនេះគឺអាចចាត់ទុកថាជាធនធានមន្ត្រីជំនាញដែលនឹងត្រូវបានគេជ្រើសរើសបញ្ជូនទៅជួយបំពេញការងារនៅតាមតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលខាងលើនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលសិក្ខាកាមទាំងអស់តម្រូវឱ្យខិតខំប្រឹងប្រែងរៀនសូត្រទាំងទ្រឹស្តី និងបទពិសោធន៍ពីគ្រប់វាគ្មិន ជាពិសេសគឺសិក្ខាកាមត្រូវចុះកម្មសិក្សាផ្ទាល់នៅនាយកដ្ឋាននាំចេញ-នាំចូល ដើម្បីយល់ដឹងអំពី អ្វីទៅជាដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ ព្រមទាំងស្វែងយល់អំពីដំណើរការនៃការចេញវិធានប្រភពដើមទំនិញជាដើម ដើម្បឱ្យប្រាកដថាវគ្គបណ្តុះបណ្តាលនេះប្រឹព្រឹត្តទៅដោយគុណភាពខ្ពស់សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម៕

https://s2.moc.gov.kh/mocspace/mocspace_1714636802965.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636803546.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636803387.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636804245.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636803069.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636804968.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636804156.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636804371.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636805687.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636804562.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636803694.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636803875.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636804375.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636842695.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636842361.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636842414.jpg
https://s2.moc.gov.kh/mocspace/mocspace_1714636842711.jpg