(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណ VIP Terminal នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៍ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុង “ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា” និង បើកដំណើរការជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនជាលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដម លោកជំទាវ តំណាងព្រឹទ្ធសភា, រដ្ឋសភា និងតំណាងពីក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូតអាស៊ានប្រចាំកម្ពុជា, អ្នកឧកញ៉ា, ឧកញ៉ា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា នៃប្រទេសដទៃទៀត រួមមាន៖ ម៉ាឡេស៊ី ថៃឡង់ដ៏ ហ្វីលីពីន និង ឥណ្ឌូនេស៊ី ដឹកនាំដោយលោក TAN SRI TONY FERNANDES ដែលជាស្ថាបនិកនៃក្រុមហ៊ុន អ៊ែរអេស៊ា អេវីអេសិន គ្រុប និងជាម្ចាស់ក្រុមហ៊ុនសម្ព័ន្ធមេ Capital A និងភ្ញៀវជាតិ និងអន្តរជាតិ មកពីក្រុមហ៊ុនពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីបើកសម្ពោធជាផ្លូវការនេះ ជាសក្ខីភាពក្នុងព្រឹត្កិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលជាតឹកតាងមួយបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាលើវិស័យដឹកជញ្ជូន និងបានបង្ហាញពីទំនុកចិត្តបន្ថែមទៀតរបស់ធុរជនមកលើសក្ដានុពលរបស់កម្ពុជា។ ជាមួយគ្នានេះ យើងសង្ឃឹមថា ជើងហោះហើរក្នុងស្រុក (ភ្នំពេញ, សៀមរាប, ព្រះសីហនុ) របស់ក្រុមហ៊ុន អ៊ែរអេស៊ា នឹងរួមចំណែកដល់ការរីកចម្រើនវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់នូវភាពងាយស្រួលបន្ថែមទៀតដល់ភ្ញៀវទេសចរណ៍ក្នុងការធ្វើដំណើរ និងចំណេញពេលវេលា៕
---
His Excellency SEANG Thay, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, participated in the “AirAsia Cambodia Inaugural Ceremony” and launched the company's first domestic flight
...
(Phnom Penh): On the morning of Wednesday, 1 May 2024, at the VIP Terminal of Phnom Penh International Airport, His Excellency SEANG Thay, Secretary of State of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, participated in the “AirAsia Cambodia Inaugural Ceremony” and launch the first domestic flight of the company, which presided over by His Excellency DR. MAO Havannall, Minister in Charge of the State Secretariat of Civil Aviation, with the participation of His Excellency SOK Soken, Minister of Tourism, Excellencies representative of the senate, National Assembly, and Representative of Ministries and Institutions of the Royal Government of Cambodia, representative of ASEAN Ambassadors to Cambodia, Neak Oknha, Oknha, Chief Executive Officer of AirAsia, and Chief Executive Officer of AirAsia of other countries, including: Malaysia, Thailand, the Philippines and Indonesia, led by Mr. TAN SRI TONY FERNANDES Founder of AirAsia Aviation Group, and the owner of Capital A, and national and international guests are from related companies.
This official inauguration is a testament to a major historical event in Cambodia's air transport sector, demonstrates the growth of Cambodia's air transport sector, and further investors' confidence in Cambodia's potential. We also hope that AirAsia's domestic flights (Phnom Penh, Siem Reap, and Sihanoukville) will contribute to the growth of tourism in Cambodia by providing more convenience for tourists to travel and save time.