(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំខែនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
២- ពិនិត្យវាយតម្លៃ និងផ្តល់មតិណែនាំលើការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ធីឆ្នាំ២០២២-២០២៧ និងគោលនយោបាយជាតិដំឡូងមីឆ្នាំ ២០២០-២០២៥
៣- ពិនិត្យ វាយតម្លៃ និងផ្តល់មតិណែនាំលើការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម
៤- បញ្ហាផ្សេងៗ។
- - -
Excellency KEM Sithan, Permanent Secretary of State of Commerce, chaired the monthly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 2 May 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting with the attendance of the Ministry's leaders, director general, director of departments, director of provincial departments, and other officials.
The monthly meeting was held under the following agendas:
1. Brief Report of the General Directorate of Trade Services
2. Review the National Cashew Policy 2022-2027 and Cassava National Policy 2020-2025
3. Review on public administration reform of the Ministry of Commerce
4. Other matters.