ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (អាតស៊ូគិ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។  

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ​បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះជាកន្លែងដ៏មានសារៈសំខាន់មួយសម្រាប់ផ្តល់នូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា​កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលឱ្យបន្តរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា៕

---

His Excellency LIM Lork Piseth, Secretary of State of Commerce, inspected the construction progress of the Cambodia Private Commercial Center and Khmer Village, in Atsugi, Kanagawa Prefecture, Japan

(Atsugi, Japan): On the afternoon of 1 May 2024, His Excellency LIM Lork Piseth, Secretary of State of Commerce, accompanied by His Excellency TUY Ry, Ambassador of Cambodia to Japan, inspected the construction progress of the Cambodia Private Commercial Center and Khmer Village, in Atsugi, Kanagawa Prefecture, Japan, and met with Mr. Takeshi Okami, the representative of Kojima Holdings Co., Ltd who manages and operates the Cambodia Private Commercial Center.

His Excellency Secretary of State noted that the Cambodia Private Commercial Center in Atsugi was well organized and attractive by the team Since it is an important place to provide trade and investment information in Cambodia. In particular, it is also a place for displaying and promoting Khmer products, Khmer food, as well as traditional Khmer culture.

On that occasion, His Excellency Secretary of State highly appreciated the efforts of the Cambodian Private Business Center, which has contributed to the promotion of trade and investment activities between Cambodia and Japan and encouraged the Center to continue to organize human resource training, business matching seminars, and facilitate business for Japanese investors who wish to do business in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1714642817615.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642818149.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642821101.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642818106.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642817669.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642820031.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642817908.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642822740.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642822378.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642818183.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642818072.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642821571.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642819952.jpg
https://s2.moc.gov.kh/mocspace/mocspace_1714642819982.jpg