(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើកិច្ចការពាណិជ្ជកម្មស្រូវអង្ករ ទំនិញកសិផលដែលមានសក្ដានុពល និងសន្តិសុខស្បៀងអាហាររបស់កម្ពុជា។