(តូក្យូ, ប្រទេសជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) ទីក្រុងតូក្យូ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំង ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មបច្ចុប្បន្នរបស់កម្ពុជា សក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកប្រទេសជប៉ុនជាដៃគូដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនជប៉ុនធំៗមួយចំនួនបានបើកដំណើរការនៅកម្ពុជា ដូចជា Minebea, Aeon Mall ហើយថ្មីៗនេះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នៅប្រទេសកម្ពុជា គឺដោយចៃដន្យនៅថ្ងៃតែមួយនៃពិធីសម្ពោធពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ ផងដែរ។
គួរកត់សម្គាល់ផងដែរថា ពិព័រណ៍កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ទេសចរណ៍ ផលិតផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិ។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់សរុបចំនួន ៩០ បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនូវម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរជាច្រើនមុខ ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកម្ពុជា ដឹកនាំដោយក្រសួងពាណិជ្ជកម្ម មានចំនួន ៧ក្រុមហ៊ុន។ ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំនូវកម្មវិធីសម្ដែងរបាំបុរាណខ្មែរ ដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ ក្រុមរបាំសម្តែងដោយកុមារាកុមារីខ្មែរនៅជប៉ុន តន្រ្តីសម័យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរសម្តែងដោយក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងការសម្តែងក្បាច់គុនខ្មែរផងដែរ ដែលតាមរយៈកម្មវិធីទាំងអស់នេះ ពិព័រណ៍កម្ពុជា បានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង ៣ម៉ឺននាក់ នៅក្នុងថ្ងែដំបូងនេះ៕
(Tokyo, Japan): On the morning of Friday, 3 May 2024, His Excellency LIM Lork Piseth, Secretary of State of Commerce, attended the Opening Ceremony of the 8th Cambodia Festival 2024, organized by the Royal Embassy of Cambodia in Japan, in collaboration with the Cambodia Festival Committee, Khmer Community, Cambodian students and Japanese students, from 3-4 May 2024 at Yoyogi Park, Tokyo. The Opening Ceremony was jointly presided over by His Excellency TUY Ry, Ambassador of Cambodia to Japan, His Excellency IMAMURA Masahiro, Member of the House of Representative and Chairperson of Japan-Cambodia Friendship Parliamentary Association and His Excellency HOSAKA Yasushi, Parliamentary Vice-Minister of Foreign Affairs of Japan.
During his speech, His Excellency Secretary of State shared information about the progress of Cambodia’s strong economic growth, expanding trade, investment and tourism in Cambodia. His Excellency Secretary of State considered Japan one of the key trading partners for Cambodia and urged Japanese investors and companies to consider investing more in Cambodia after a large number of globally recognized Japanese companies opened their businesses in Cambodia, such as Minebea, Aeon Mall, and most recently Toyota Tsusho Manufacturing Corporation (Cambodia), which was coincidentally inaugurated on the same day.
It is worth noting that the Cambodia Festival is held every year in order to promote Cambodian products, food, culture, arts, and tourism to the Japanese community and international guests. This year's event had over 90 booths showcasing and promoting a wide range of Cambodian products and food, which included seven companies from Cambodia led by the Ministry of Commerce. In addition to the exhibition, there were traditional Khmer dance performances by various art groups from the Ministry of Culture and Fine Arts, the dance troupes performed by Cambodian boys and girls in Japan, contemporary music, traditional Khmer costumes modeled by the Cambodian Students’ Association in Japan, as well as Kun Khmer martial arts performances. The excitement around the Cambodia Festival attracted more than 30,000 visitors on the first day of the of the event.