(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីដំណើរការផលិតវីដេអូផ្សព្វផ្សាយ របស់ក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្ម ដើម្បីស្ដាប់របាយការណ៍ស្តីអំពីលទ្ធផលការងារផលិតវីដេអូផ្សព្វផ្សាយ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត ព្រមទាំងពិភាក្សាអំពីលទ្ធភាពក្នុងការងារពង្រឹងយន្តការដោះស្រាយ និង ឆ្លើយតបបញ្ហានានា ក្នុងប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ក្រសួងឱ្យបានទាន់ពេលវេលា ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកា លេខាធិការដ្ឋាននៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ព្រមទាំង លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធផងដែរ៕