ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ លោក Nobuhiro Masuda នាយកផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ របស់សមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោក២០២៥ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួម ទទួលបន្ទុកប្រទេសកម្ពុជា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(តូក្យូ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ លោក Nobuhiro Masuda នាយកផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ របស់សមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោក២០២៥ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួម ទទួលបន្ទុកប្រទេសកម្ពុជា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការគាំទ្រ និងសុទិដ្ឋិនិយមចំពោះពិព័រណ៍ពិភពលោកអូសាកា ២០២៥ ។ លោក Masuda អ្នកគ្រប់គ្រងប្រទេសអ្នកចូលរួម ទទួលបន្ទុកប្រទេសកម្ពុជា បានពិភាក្សាអំពីកិច្ចប្រជុំ (International Participants Meeting) នាពេលខាងមុខ និងបានគាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃការរៀបចំ និងចូលរួមរបស់កម្ពុជានៅក្នុងពិព័រណ៍ពិភពលោកអូសាកា ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា កាន់សៃ ប្រទេសជប៉ុន។

(Tokyo, Japan): On the afternoon of Monday, 6 May 2024, His Excellency LIM Lork Piseth, Secretary of State of Commerce, accompanied by Mr. Sin Saray, Commercial Attaché to Japan, met with Mr. Nobuhiro Masuda, Liaison Director, International Relations Bureau, Japan Association for the 2025 World Exposition, and Country Manager in charge of Cambodia, which this meeting was held at the Royal Embassy of Cambodia in Japan.

In the meeting , His Excellency Secretary of State expressed his support and optimism for the World Expo 2025 Osaka. Mr. Masuda, Country Director, discussed upcoming meetings (IPM), timelines, and strongly supported Cambodia’s participation. His Excellency provided updates on the progress of the preparations of Cambodia’s participation in the World Expo 2025 Osaka which will be held from April to October 2025 in Osaka, Kansai, Japan.  

https://s2.moc.gov.kh/mocspace/mocspace_1715068074399.jpg
https://s2.moc.gov.kh/mocspace/mocspace_1715068074499.jpg
https://s2.moc.gov.kh/mocspace/mocspace_1715068074638.jpg
https://s2.moc.gov.kh/mocspace/mocspace_1715068074435.jpg