លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Luke DAUNIVALU អគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍​នៃសាធារណរដ្ឋហ្វីជីប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅសហព័ន្ធស្វីស និងជាប្រធាននៃកិច្ចប្រជុំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ទីក្រុងហ្សឺណែវ​ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃច​ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នៅអំឡុងពេលនៃកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Luke DAUNIVALU អគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍​នៃសាធារណរដ្ឋហ្វីជីប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅសហព័ន្ធស្វីស និងជាប្រធាននៃកិច្ចប្រជុំ។ ឯកឧត្តមអគ្គរដ្ឋទូត បានអរគុណកម្ពុជាសម្រាប់ការចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងនាមជាប្រធានក្រុមប្រទេស G77 និងចិន ដែលមានសមាជិកចំនួន១៣៥។  

(Geneva, Switzerland): In the morning of Monday, 6 May 2024, Her Excellency CHAM Nimul, Minister of Commerce, met with His Excellency Ambassador Luke DAUNIVALU, Permanent Representative of Republic of Fiji​ to the United Nations and Other International Organisation in Geneva, Switzerland and President of the 7th session of the Intergovernmental Group of Experts on E-Commerce and the digital economy at UNCTAD. His Excellency Ambassador expressed his sincere appreciation to Cambodia as the President of the Group 77 and China accounted for 135 Member States.

https://s2.moc.gov.kh/mocspace/mocspace_1715069110214.jpg