(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នៅអំឡុងពេលនៃកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Suresh Yadav នាយកជាន់ខ្ពស់ នៃនាយកដ្ឋានពាណិជ្ជកម្ម សមុទ្រ និងធនធានធម្មជាតិ នៃលេខាធិការដ្ឋានអង្គការ The Commonwealth នៃចក្រភពអង់គ្លេស នៅសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)។ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីសម្រាប់ការចែករំលែកបទពិសោធន៍នៃការងារអនុវត្តគោលនយោបាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល និងក្នុងនាមកម្ពុជាជាប្រធានក្រុមប្រទេស G77 និងចិន។
(Geneva, Switzerland): In the afternoon of Monday, 6 May 2024, Her Excellency CHAM Nimul, Minister of Commerce, met with H.E. Mr. Suresh YADAV, Senior Director of Trade, Oceans and Natural Resources Directorate of the Secretariat of the Commonwealth, UK at UNCTAD. His Excellency expressed his appreciation Her Excellency Minster for sharing her experiences in implementing e-commerce and digital economy related policies and Cambodia as the President of the Group 77 and China.