លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ លោកស្រី Cécile BARAYRE ប្រធានផ្នែកកសាងសមត្ថភាពសេដ្ឋកិច្ចឌីជីថលនៃសាខាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៃនាយកដ្ឋានផ្នែកបច្ចេកវិទ្យា និងភស្តុភារ នៃសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងហ្សឺណែវ​ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃច​ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស អំឡុងពេលនៃកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ លោកស្រី Cécile BARAYRE ប្រធានផ្នែកកសាងសមត្ថភាពសេដ្ឋកិច្ចឌីជីថលនៃសាខាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៃនាយកដ្ឋានផ្នែកបច្ចេកវិទ្យា និងភស្តុភារ នៃសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)។ លោកស្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមចែករំលែកពីបទពិសោធន៍ល្អៗ ដែលកម្ពុជាបានអនុវត្តឆ្លើយតបទៅនឹងការផ្តល់អនុសាសន៍របស់អង្គការ UNCTAD ក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ ៩២% និងវឌ្ឍនភាពថ្មីៗបន្ថែមទៀត ។  

(Geneva, Switzerland): In the afternoon of Monday, 6 May 2024, Her Excellency CHAM Nimul, Minister of Commerce, met with Mrs. Cécile BARAYRE, Chief of Digital Economy Capacity-building Section of E-commerce and Digital Economy Branch, Division on Technology and Logistics at UNCTAD. Mrs. BARAYRE thanks Cambodia for sharing best practices and experiences, especially in implementing the eTrade readiness assessment recommendations, achieving a remarkable 92% implementation rate among many other achievements.

https://s2.moc.gov.kh/mocspace/mocspace_1715153019553.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153020026.jpg