លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកជំទាវ Dorothy Tembo នាយិការងប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងហ្សឺណែវ​ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃច​ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកជំទាវ Dorothy Tembo នាយិការងប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។​

ក្នុងជំនួបនេះ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រី និងសហគ្រិនកម្ពុជាក្នុងវិស័យពាណិជ្ជកម្មឌីជីថល និងការរៀបចំការសិក្សា ដើម្បីអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មនៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ ក្រៅពីនេះ ក៏បានពិភាក្សាលើកិច្ចសហការដើម្បីជំរុញនិងលើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងសហគ្រិនភាពរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថលផងដែរ។

(Geneva, Switzerland): In the afternoon of Monday, 6 May 2024, at International Trade Center in Geneva, Her Excellency CHAM Nimul, Minister of Commerce, with Cambodian delegation met with Her Excellency Dorothy Tembo, Deputy Executive Director of the International Trade Center.

This meeting focuses on some priorities, especially on the development of capacity building programs for both government officials and entrepreneurs in e-commerce sector, which is crucial in developing trade related policies for Cambodia after its graduation from LDC status. Additionally, the meeting also discussed cooperation in scaling up MSMEs, and women entrepreneurship in digital economy.  

https://s2.moc.gov.kh/mocspace/mocspace_1715153143232.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153143328.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153142972.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153143155.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153143391.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153143264.jpg