(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោកជំទាវ Angela ELLARD អគ្គនាយិការងអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងជំនួប នេះបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការងារអាទិភាពរបស់កម្ពុជា រួមមាន (១). លទ្ធផលសម្រេចបានកាលពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ ដែលប្រព្រឹត្តទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមកន្លងមកនេះ (២). សារៈសំខាន់ និងការតម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនជលផល (៣). ដំណើរការនៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ និង (៤). ការអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងចំណោមការងារអាទិភាពជាច្រើនទៀត។
លោកជំទាវអគ្គនាយិការង ក៏បានថ្លែងអំណរគុណកម្ពុជាផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការ និងអបអរសាទរកម្ពុជាសម្រាប់លទ្ធផលនានាដែលសម្រេចបាន និងក្នុងការផ្តល់ជូននូវលិខិតុបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនជលផល។
Her Excellency CHAM Nimul, Minister of Commerce, met with Her Excellency Angela ELLARD, Deputy Director-General of the World Trade Organization
…
(Geneva, Switzerland): In the afternoon of Monday, 6 May 2024, at World Trade Organization Headquarter, Her Excellency CHAM Nimul, Minister of Commerce, with Cambodian delegation met with Her Excellency Angela ELLARD, Deputy Director-General of the World Trade Organization.
This meeting focuses on some priorities including (1). the outcomes of the recent Ministerial Conference 13 (MC13) which was held in February 2024 in Abu Dhabi, UAE, (2). the deposition of the "Instrument of Acceptance of the Protocol Amending the Marrakesh Agreement Establishing the Word Trade Organization, Agreement on Fisheries Subsidies", (3). the progress of the 3rd Cambodian Trade Policy Review, and (4). the celebration of 20-year anniversary of Cambodia’s accession to the WTO among many other priorities.
Her Excellency Deputy Director General expressed her sincere appreciation for the cooperation and congratulated Cambodia for the remarkable achievement and for the deposition of the "Instrument of Acceptance of the Protocol Amending the Marrakesh Agreement Establishing the Word Trade Organization, Agreement on Fisheries Subsidies".