លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជំហានបន្តស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ក្នុងគោលបំណងជំរុញ ពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញអំពីស្តង់ដាគុណភាព និងលក្ខខណ្ឌនានា ស្របតាមតម្រូវការរបស់ផ្សារទំនើប និងម៉ាតនៅកម្ពុជា។   

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបន្ត ដែលមានវត្តមានចូលរួមពី តំណាងសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីកម្ពុជា ដែលនាំយកផលិតផលគំរូរបស់ក្រុមហ៊ុននីមួយៗ ដើម្បីធ្វើការពិនិត្យដោយផ្ទាល់ទៅលើ សោភ័ណភាព ការវេចខ្ចប់ គុណភាព ស្តង់ដា និងតម្លៃនៃផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរួច។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការពិនិត្យ និងវាយតម្លៃ ទៅលើការវេចខ្ចប់នៃផលិតផលគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម បានផ្តល់ជាយោបល់ ដើម្បីអភិវឌ្ឍន៍ផលិតផលគ្រាប់ស្វាយចន្ទី ឱ្យស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងបន្តលើកទឹកចិត្តក៏ដូចជាជំរុញដល់សហគ្រាស និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការផលិតឱ្យមានគុណភាព និងមានស្តង់ដា ដើម្បីមានលទ្ធភាពដាក់លក់និងប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំដល់សហគ្រាស និងក្រុមហ៊ុនទាំងអស់ ឱ្យត្រៀមខ្លួនក្នុងការជួបពិភាក្សាជាមួយផ្សារទំនើប និងម៉ាត នៅក្នុងកិច្ចប្រជុំជំហានបន្ទាប់។

Her Excellency TOR Pila, Secretary of State of Commerce, chaired a meeting on Processed Cashew nut sale into supermarkets and marts

...

(Phnom Penh): On the morning of Monday, 6 May 2024, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce, continues chaired a meeting on “Processed Cashew nut sale into supermarkets and marts ” to strengthening on the review and verification of quality standards according to the needs of supermarkets and some conditions to be acceptable for supermarkets.

This meeting is the follow-up step attended by representatives of Cambodian cashew nut enterprises and companies to bring the sample products of each company to directly check on packaging, quality, standard and price of cashew nut products. Her excellency checked and evaluated the packaging of cashew nut product with the participation of officials of the Ministry of Commerce, giving suggestions to develop cashew nut products according to the current markets and continue encouraging Cambodian cashew nut enterprises to produce with quality and standard that can be sell and use more widely throughout the country. Moreover, her excellency told and advised all enterprises and companies to be ready to meet with supermarkets and marts in the next meeting.

https://s2.moc.gov.kh/mocspace/mocspace_1715153449249.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449225.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449162.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449069.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449092.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449346.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449304.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449272.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153449122.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153458059.jpg
https://s2.moc.gov.kh/mocspace/mocspace_1715153458006.jpg