(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី៥ លើសេចក្តីព្រាងប្រកាសរួមស្តីពីការគ្រប់គ្រង និងការប្រព្រឹត្តទៅរបស់សមាគមផលិតកម្ម-អាជីវកម្ម និងសហព័ន្ធសមាគមអាជីវកម្ម-ពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចួលរួមពីប្រធានវិទ្យាសា្ថន ស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា(CIRD) ផងដែរ។
(Phnom Penh): On the morning of Tuesday, 7 May 2024, at the Ministry of Commerce, His Excellency VA Rut San, Secretary of State of Commerce, Chaired the fifth meeting about the draft of Inter-Ministry Prakas on the Management and Functioning of the Production-Business Association and the Business-Federation Association with participation from His excellencies and technical officials of the Ministry of Commerce, President of the Cambodian Institute for Research and Rural Development(CIRD).