លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងជាន់ខ្ពស់ស្ថានទូតប្រចាំកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។  

ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះក្រុមហ៊ុន Diverse Media ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនេះឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងបានកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពីប្រទេសនានាចំនួន ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះ គឺជាវេទិកាមួយបានបង្ហាញពីការរីកចម្រើន និងកាលានុវត្តភាពសេដ្ឋកិច្ចកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបង្កើតបានជាឱកាសរួមមួយសម្រាប់អ្នកចូលរួមដើម្បីចងជាបណ្តាញជាមួយនឹងអ្នកធុរកិច្ច និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងរដ្ឋនិងឯកជន ទទួលបាននូវបទពិសោធន៍ល្អៗ ថ្មីៗពីអ្នកជំនាញក្នុងសិក្ខាសាលា និងការតភ្ជាប់រវាងផលិតផល និងសេវាកម្ម, ការពង្រីកអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យធុរកិច្ចផងដែរ។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា​ ក្នុងរយៈពេល ៤​ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ការនាំចេញមានមានទំហំទឹកប្រាក់ ប្រមាណ ៨​ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើននិងបានដើរតួនាទី យ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចទាំងអស់ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវក្ដីរំពឹងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធុរកិច្ច, វិស័យឯកជន និងប្រទេសកម្ពុជានូវ៖ (១). ឱកាសនៃការបង្ហាញផលិតផល សេវាកម្មរបស់កម្ពុជា និងបណ្តាប្រទេសចូលរួមទាំងអស់ (២). ការចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម (៣). ជាវេទិកាសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា (៤).ផ្តល់នូវការស្វែងយល់ សិក្សាដកស្រង់បទពិសោធន៍ និងនវានុវត្តន៍ក្នុងន័យលើកកម្ពស់ គុណភាពទំនិញនិងសេវាកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ (៥). រួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងបរិយាប័ន្ន ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល៕

https://s2.moc.gov.kh/mocspace/mocspace_1715330408412.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330407033.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330407409.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330410214.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406389.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406363.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330410931.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406200.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406795.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406811.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330408825.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330407451.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406676.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406590.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406331.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330405955.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330405807.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406032.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406005.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330408092.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330408460.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406553.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330407652.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406093.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406517.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406446.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330409096.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330410613.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330410752.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406053.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406072.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330407247.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406421.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330408001.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330407428.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406709.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330409101.jpg
https://s2.moc.gov.kh/mocspace/mocspace_1715330406156.jpg