(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់តំណាងកម្ពុជា បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រោមកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ក៏ដូចជាត្រៀមជំហរកម្ពុជាសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀង AANZFTA លើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
(Phnom Penh): On the afternoon of Thursday, 9 May 2024, at the Ministry of Commerce, His Excellency LONG Kemvichet, Director General of International Trade, and the AANZFTA-FJC Lead for Cambodia led an inter-ministerial meeting to monitor the progress of the work under the Agreement Establishing the ASEAN-Australia-New Zealand Free Trade Area (AANZFTA) and to prepare Cambodia's positions for the 21st AANZFTA FJC and Related Meetings with the participations of Excellencies, officials of the Ministry of Commerce, and those of relevant ministries and agencies.