(ទីក្រុងបាងកក)៖ ចាប់ពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្ម ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដោយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបំពេញទស្សនកិច្ចនៅផ្សារលក់ដុំទំនិញមួយកន្លែងមានឈ្មោះថាតាឡាតថៃ ដែលជាផ្សារធំជាងគេនៅទីក្រុងបាងកក មានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងផលិតផលចម្រុះ ប្រមាណជាង ២ ០០០ មុខទំនិញ។
បន្ទាប់មក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបន្តទៅទស្សនាផ្សារលក់ដុំទំនិញមួយទៀតមានឈ្មោះថា ផ្សារស៊ីមុំមឿង ជាផ្សារធំបន្ទាប់ពីផ្សារតាឡាតថៃ នៅទីក្រុងបាងកក។ ផ្សារនេះមានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់ និងផលិតផលចម្រុះ ប្រមាណជាង ១ ៣០០ មុខទំនិញ មានអ្នកលក់ជាង ៣ ៥០០ នាក់ ជាផ្សារបន្លែធំនៅតំបន់អាស៊ាន ហើយផ្សារនេះបម្រើសេវាកម្ម ២៤ម៉ោងលើ២៤ម៉ោង ដោយចែកចាយទំនិញទាំងក្នុងតំបន់ជុំវិញទីក្រុងបាងកក និងទៅគ្រប់ភូមិភាគទូទាំងប្រទេសថៃ។
នារសៀលថ្ងៃដដែលនេះ គណ:ប្រតិភូបានទទួលជួបក្រុមហ៊ុនឯកជន ដែលមានបំណងចង់បើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដោយក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនក្រុមហ៊ុនអំពីលក្ខខណ្ឌតម្រូវ និងនីតិវិធីមួយចំនួនដែលក្រុមហ៊ុនត្រូវបំពេញ ដើម្បីអាចបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រៅប្រទេសបាន។ ជាមួយគ្នានេះ ភាគីក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូ ដែលបានពន្យល់ពីនីតិវិធី និងលក្ខខណ្ឌចាំបាច់ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ ព្រមទាំងសន្យាថា នឹងខិតខំបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបាននៅពេលខាងមុខ។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ មានផ្សារលក់ដុំទំនិញចំនួន ១៧ កន្លែង ដោយចងក្រងជាសមាគមផ្សារលក់ដុំទំនិញដ៏ធំមួយ។ ផ្សារលក់ដុំទំនិញទាំងនេះ ជាចំណុចកណ្ដាលមានកិច្ចសម្របសម្រួលយ៉ាងល្អមួយ ដែលអ្នកលក់ អាចលក់ទំនិញរបស់ខ្លួនក្នុងបរិមាណច្រើន ហើយអ្នកទិញ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អ្នកលក់រាយ ។ល។ ក៏មានភាពងាយស្រួលក្នុងការរកទិញទំនិញបានច្រើនមុខ ក្នុងបរិមាណច្រើន ក្នុងកន្លែងតែមួយបាន។ ផ្សារនេះក៏មានតួនាទី ដោះស្រាយការកកស្ទះទំនិញក្នុងរដូវប្រមូលផលផងដែរ៕
---
His Excellency SEANG Thay, Secretary of State of Commerce, leads a delegation of the Ministry of Commerce to visit Bangkok, Kingdom of Thailand
...
(Bangkok): From 8-9 May 2024, His Excellency SEANG Thay, Secretary of State of Commerce, led a delegation of the Ministry of Commerce to visit Bangkok, Kingdom of Thailand. On 8 May 2024, The delegation visited Talaad Thai Wholesale Market, the largest market in Bangkok, selling agricultural products, vegetables, fruit, fish, meat, groceries and more than 2 000 items.
On 9 May 2024, the delegation continued to visit another wholesale market called Simummuang Market, the main market after the Talaad Thai. This market sells agricultural products, vegetables, fruit, fish, meat and a variety of products more than 1 300 items, with more than 3 500 vendors. This market is the largest vegetable market in ASEAN, that opens 24 hours a day and distributes products around Bangkok and to all regions throughout Thailand.
On the afternoon of May 9, 2024, the delegation met with a private company wishing to open a Cambodian Private Commercial Center abroad. During the meeting, H.E. SEANG Thay informed the company about some requirements and procedures that the company must meet in order to open a Commercial Center abroad. The company thanks all the delegates for explaining the necessary procedures and conditions and expressed their interest and promised to work hard to open the Cambodian Commercial Center in Riyadh, Saudi Arabia in the future.
Please note that there are 17 wholesale markets throughout Thailand, organized as a large wholesale market association. These wholesale markets are a well-coordinated hub where sellers can sell their goods in large quantities and buyers such as hotels, restaurants, retailers, etc. can easily find many items in large quantities at one place. The market also has a role to play in resolving congestion during the harvest season.