(ហឺណាន, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហឺណាន (Henan) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលភាគីចិនត្រូវបានដឹកនាំដោយលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន និងអមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរការបរទេសខេត្តហឺណាន។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងខេត្តហឺណាន ដោយពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញ ពាណិជ្ជកម្មនិងការវិនិយោគរវាងខេត្តហឺណាន នៃប្រទេសចិន ជាមួយនឹងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសុំទៅថ្នាក់ដឹកនាំខេត្តហឺណាន(១)ជំរុញឱ្យពាណិជ្ជករពិនិត្យលទ្ធភាពក្នុងការបង្កើនការនាំចូលនូវផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ទៅខេត្តហឺណាន (២) បន្តជំរុញឱ្យមាន ការវិនិយោគ ពីខេត្តហឺណានមកកម្ពុជាឱ្យកាន់តែច្រើននិង (៣) បង្កើតកិច្ចសហប្រតិបត្តិការនៃការតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណានលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន (Cross Border E-Commerce) និង ឡូជីស្ទិក ដោយហេតុថាខេត្តហឺណានគឺជាមជ្ឈមណ្ឌលកណ្តាលនៅក្នុងប្រទេសចិន (Cross Border Hub) រីឯរាជធានីភ្នំពេញ ក៏ជាជាចំណុចកណ្តាលនៃប្រទេសសមាជិក អាស៊ានផងដែរ។
His Excellency SAM Sithisak, Under Secretary of State of Commerce, met with senior leaders of Henan Province, People's Republic of China
…
(Henan, China): In the afternoon of Thursday, 9 May 2024, Zhengzhou, Henan Province, People's Republic of China, His Excellency SAM Sithisak, Under Secretary of State, the Ministry of Commerce Cambodia, met with senior leaders of Henan Province. The Chinese side led by Her Excellency Zhang Min, Vice-Governor of Henan Province and accompanied by leaders and officials from Department of Commerce and Department of Foreign Affairs of Henan Province.
The Meeting was organized to strengthen cooperation between the Ministry of Commerce and Henan Province, and to discuss and exchange views to further promote trade and investment between Henan Province and Cambodia.
In this occasion, His Excellency Under Secretary of State also requested Chinese side (1) to encourage business people to import more potential agricultural products from Cambodia to Henan Province, (2) to promote more investments from Henan to Cambodia, (3) and to establish the linkage between the Kingdom of Cambodia and Henan Province on Cross-border E-commerce, and logistics as Henan is the central hub in China (Cross-border hub), while Phnom Penh, Cambodia is also center of the ASEAN Countries.