ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហឺណាន, ចិន)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃ សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជំរុញការតភ្ជាប់វិស័យនេះជាមួយនឹងពិភពលោក និងដើម្បីផ្តល់ឱកាសដល់ធុរជន និងវិស័យឯកជននៅក្នុងប្រទេសចិននិងបណ្តាប្រទេសនានា បង្កើតជាបណ្តាញអាជីវកម្ម និងស្វែងរកដៃគូរពាណិជ្ជកម្មក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបច្ចេកវិទ្យាផងដែរ។ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្រនិងគោល នយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសតួនាទីនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ដល់ធុរជននិងវិនិយោគិនក្នុងវិស័យនេះ និងបានអញ្ជើញធុរជននិងវិនិយោគិនចិនឱ្យមកវិនិយោគនិង ធ្វើធុរកិច្ចក្នុងវិស័យនេះបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕  

His Excellency SAM Sithisak, Under Secretary of State of Commerce, delivered the Opening Remarks at the Launching Ceremony of the "2024 Zhengzhou Cross-border E-Commerce Conference"

(Henan, China): In the morning of Friday, 10 May 2024, Zhengzhou, Henan Province, People's Republic of China, His Excellency SAM Sithisak, Under Secretary of State, the Ministry of Commerce, Cambodia delivered the Opening Remarks at the Launching Ceremony of the "2024 Zhengzhou Cross-border E-Commerce Conference". The conference was organized to deepen international exchanges and cooperation in E-Commerce, to better connect the world in E-commerce sector, as well as to provide the opportunity for business owners and private sector in China and other countries to establish networks and find business partners in E-Commerce and technology related areas.

Delivering his speech at the conference, His Excellency Under Secretary of State mentioned key policies and strategies of the government of Cambodia to further promote digital economy and society, especially in E-Commerce sector, as well as the roles and supports of the Ministry of Commerce towards businesspeople and investors in this sector. His Excellency also invited and encouraged business owners and investors to invest more in E-commerce sector in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1715587609083.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587609267.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587609045.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587608797.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587608933.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587609182.jpg