លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផល នៅ​ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឆ្លៀតក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១នៃគណកម្មាធិការចម្រុះក្រោម​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចប្រជុំពាក់ព័ន្ធ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មបានអញ្ជើញ​ដឹកនាំគណៈប្រតិភូ​កម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផល​មួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពី​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែក​ចាយ​កសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាន​នាំចូល​និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd.។  

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូនក្រុមហ៊ុនអំពីសក្តានុពលផលិតកម្មកសិកម្ម ក្នុងនោះរួមទាំង ផ្លែឈើស្រស់របស់កម្ពុជា និងបានជំរុញឱ្យក្រុមហ៊ុនជួយជំរុញ នាំចូលនិងចែកចាយឱ្យកាន់តែ​ច្រើន​ថែមទៀតនូវកសិផលកម្ពុជាបន្ថែមពីផ្លែស្វាយ គឺដូចជា មៀនប៉ៃលិន ចេក ជាដើម។

---

Her Excellency CHAM Nimul, Minister of Commerce Leads a Cambodian Delegation to Visit Fresh Fruit Warehouse in Seoul, Republic of Korea

...

(Seoul, Republic of Korea): On the morning of Sunday, 12 May 2024, in Seoul, Republic of Korea, on the occasion of leading Cambodian delegation to attend the first meeting of the Joint Committee of the Cambodia-Korea Free Trade Agreement and related meetings, Her Excellency CHAM Nimul, Minister of Commerce, led the Cambodian delegation to visit a fresh fruit warehouse in Seoul to learn about the supply chain, delivery, storage and distribution of the imported agricultural products that have been imported into the Korean market, among those are Cambodian mangoes of “Rumduol” brand, which are imported and distributed by Hyundai Agro (Cambodia) Co., Ltd.

On that occasion, Her Excellency Minister also informed the company about the potential of Cambodia's agriculture sector including fresh fruits and urged the company to import and distribute more products in addition to mangoes such longan, banana and other.

https://s2.moc.gov.kh/mocspace/mocspace_1715587741659.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587741677.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587742094.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587741959.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587741901.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587742030.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587741896.jpg
https://s2.moc.gov.kh/mocspace/mocspace_1715587741911.jpg