(ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការ KOTRA លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក YU JEOUNG YEOL ប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA)។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង KOTRA ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសការជំរុញវិនិយោគិនកូរ៉េឱ្យស្វែងរកឱកាសធុរកិច្ច និងវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយពិនិត្យមើលវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ដល់ផលិតកម្ម ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល ការផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងយានយន្ត វិស័យកែច្នៃកសិផល និងការកែច្នៃម្ហូបអាហារ។
- - -
Her Excellency CHAM Nimul, Minister of Commerce, meets Mr. YU JEOUNG YEOL, President and CEO of KOTRA and colleagues.
…
(Seoul, Republic of Korea): In the afternoon of Monday, 13 May 2024, at KOTRA Offtice, Her Excellency CHAM Nimul, Minister of Commerce, and delegation of the Ministry of Commerce met with Mr. YU JEOUNG YEOL, President and CEO of KOTRA and colleagues.
Both sides highly appreciates the fruitful outcomes of the cooperation between Ministry of Commerce and KOTRA to strengthen and deepen economic and trade cooperation between the two countries, especially to encourage Korean investors to seek more investment and business opportunities in Cambodia by focusing on the high-value-added sectors for the production and economic growth such as digital technology, electronic and automotive components, and agriculture and food processing.