ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពស់ខ្ពង់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកកិច្ចជំនួបពិភាក្សារវាងគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពស់ខ្ពង់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកកិច្ចជំនួបពិភាក្សារវាងគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU) ដែលដឹកនាំដោយ លោក Zhang Guoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Zhejiang Cathaya Group ដែលមកពីសាធារណៈរដ្ឋប្រជាមានិតចិន និងប្រតិភូ ISU។   

ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីសិក្សាអំពីវឌ្ឍនភាពវិស័យសូត្រកម្ពុជា និងគោលនយោបាយលម្អិតពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា SDC តំណាងសមាគមសូត្រ វិស័យឯកជន ព្រមទាំងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប ផងដែរ។

---

(Phnom Penh): On the morning of Monday, 13 May 2024, at the Ministry of Commerce, His Excellency MAO Thora, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting between the Cambodia Silk Sector Promotion and Development Committee (SDC) and International Silk Union (ISU), led by Mr. Zhang Guoqiang, President of ISU, and as a Chairman and Board of Directors of Zhejiang Cathaya Group from the People's Republic of China.

This meeting aimed to study the progress of the silk sector in Cambodia and the detailed policies related to investment in Cambodia. It was attended by members of SDC, representatives of the private sector, the silk association, and professional officers of the Department of Private Sector Development.

https://s2.moc.gov.kh/mocspace/mocspace_1715761775787.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775341.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775746.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775542.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775694.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775655.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775663.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775523.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775507.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761775739.jpg