លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ និង លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ និង លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញរបស់នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម។   

សេចក្តីព្រាងប្រកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

(១)- លើកកម្ពស់ក្រមប្រតិបត្តិ សីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់របស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

(២)- ពង្រឹងអនុលោមភាពរបស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង

(៣)- ផ្តល់ទំនុកចិត្ត និងជំនឿចិត្តដល់អ្នកប្រើប្រាស់ និងធារណជនក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពារអ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

- - -

(Phnom Penh): On the morning of Monday, 13 May 2024, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State, and Her Excellency KHA Leng, Secretary of State, High Representative of Her Excellency CHAM Nimul, Minister of Commerce, co-chaired an internal meeting to discuss the Draft Inter-Ministerial Prakas on the Code of Conduct for Intermediaries and Electronic Commerce Service Providers with the participation of Leaders in charge and officials of relevant departments under the Ministry of Commerce.

This Draft Inter-Ministerial Prakas aims to:

(1)- promote the Code of Conduct morality, discipline, dignity and honesty of the intermediaries and electronic commerce service providers;

(2)- strengthen the compliance of the intermediaries and electronic commerce service providers; and

(3)- provide trust and confidence to consumers and the public in the use of electronic commerce and to safeguard consumers in the Kingdom of Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1715761896165.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761895949.jpg
https://s2.moc.gov.kh/mocspace/mocspace_1715761896002.jpg