(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ China (Kunming)-Cambodia Industrial Cooperation Promotion Conference ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Liu Hongjian សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងគុនមីញ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជា និងចិនជាច្រើនរូប។
គោលបំណងនៃសន្និសីទនេះគឺដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។
---
His Excellency SEANG Thay, Secretary of State of Commerce, delivers a speech at the China (Kunming)-Cambodia Industrial Cooperation Promotion Conference
...
(Phnom Penh): On the afternoon of Tuesday, 14 May 2024, at Hyatt Regency Phnom Penh Hotel, His Excellency SEANG Thay, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, delivered a speech at the China (Kunming)-Cambodia Industrial Cooperation Promotion Conference with the participation of His Excellency Liu Hongjian, Member of the Standing Committee of the CPC Kunming Municipal Committee and Vice Mayor of Kunming, as well as representatives of the Embassy of China in Cambodia, the Ministry of Tourism, the Ministry of Public Works and Transport, Phnom Penh Capital Hall, along with Cambodian and Chinese businessmen and investors.
The purpose of this conference is to promote, strengthen, and expand trade, industry, investment, and tourism cooperation between the Kingdom of Cambodia and the People's Republic of China, especially, providing opportunities for Cambodian and Chinese businessmen and investors to discuss, exchange information, and match business.